តាំក្រះធើយ កម្ពុជា

ដើមកំណើតនៃតាំក្រះធើយ (បុកល្ហុងខ្ទើយ)

តាំក្រះធើយ គឺជាអាហារបែបថៃឦសាន មានដើមកំណើតមកពីប្រទេសថៃ។ ចំពោះរាល់មុខម្ហូបទាំងអស់ ផ្តោតសំខាន់ទៅលើ អនាម័យជាចំបង រសជាតិត្រឹមត្រូវតាមស្តង់ដាប្រកបដោយគុណភាព និងសេវាកម្មល្អ។ «ចាប់ផ្តើមពីម្ចាស់ហាងផ្ទាល់ គឺគាត់ជាមនុស្សម្នាក់ដែលចូលចិត្តញ៉ាំបុកល្ហុងខ្លាំងមែនទែន​ រហូតធ្វើឲ្យគាត់ត្រូវដើររកបុកល្ហុងញ៉ាំអោយបានរាល់ថ្ងៃ មិនថាទោះជាពេលព្រឹក ថ្ងៃ ឬយប់យ៉ាងណាក៏ដោយ។ ប៉ុន្តែ អ្វីដែលជាបញ្ហានោះ គឺរសជាតិនៃបុកល្ហុងដែលគាត់ធ្លាប់បានញ៉ាំនោះ តែងតែប្រែប្រួលរហូត រសជាតិរបស់វាអាស្រ័យទៅតាមអារម្មណ៍របស់អ្នកបុក ថ្ងៃណាអារម្មណ៍ល្អ រសជាតិត្រូវមាត់ ត្រូវចិត្ត ឯថ្ងៃណាអារម្មណ៍មិនល្អ រសជាតិក៏ប្រែប្រួលដែរ។ ដោយមានម្តាយជាអ្នកលក់ប្រហុក ដែលជាគ្រឿងផ្សំសម្រាប់ធ្វើបុកល្ហុងស្រាប់នោះ ទើបធ្វើឲ្យនឹកឃើញដល់ការបើកហាងអាហារដែលខ្លួនឯងចូលចិត្តតែម្តងទៅ។ ងាកមកគិតដល់រឿងឈ្មោះហាងវិញ ចំណាយពេលគិតអស់ជាច្រើនថ្ងៃ ក៏នៅតែគិតមិនចេញ រហូតមកដល់ថ្ងៃមួយ គាត់បានឃើញក្មេងម្នាក់កំពុងលក់បុកល្ហុងមានថ្វីដៃល្អ បុកល្ហុងមានរសជាតិឆ្ងាញ់ ហើយក្មេងម្នាក់នោះព្រមទទួលស្គាល់ថាខ្លួនឯងជាភេទទី៣ (ខ្ទើយ) ដោយឥតលាក់លៀមថែមទៀតផង។ បន្ទាប់ពីបានជជែកលេងជាមួយក្មេងម្នាក់នោះរួចមក ទើបបានដឹងថា នៅក្នុងសង្គមយើងមិនសូវទទួលស្គាល់ និងមិនសូវផ្តល់ឱកាស ក៏ដូចជាផ្តល់តម្លៃ​ឲ្យទៅដល់ក្រុមមនុស្សប្រភេទនេះឡើយ។ ដោយសោកស្តាយចំពោះសមត្ថភាពដែលមានហើយ តែគ្មានឱកាស គ្មានដើមទុន ក្នុងការបញ្ចេញ ក៏ដូចជាបង្ហាញឲ្យបានពេញទីដូចគេនោះទើបម្ចាស់ហាង សម្រេចចិត្តដាក់ឈ្មោះហាងថា «តាំក្រះធើយ» ដើម្បីជាការផ្កល់ឱកាសដ៏ល្អមួយ ទៅដល់ក្រុមមនុស្សភេទទី៣ ទាំងអស់នោះ រួមទាំងអ្នកដែលមានសមត្ថភាពដទៃទៀតឲ្យបានបង្ហាញពីទេពកោសល្យរបស់ខ្លួនទៅឲ្យសង្គមបានដឹងឮដូចគេឯងដែរ។ ហើយម្យ៉ាង​ទៀត គឺឈ្មោះ តាំក្រះធើយ នេះស្តាប់ឮហើយទំនងជាងាយស្រួលចាំផង ទើបម្ចាស់ហាងសម្រេចដាក់ឈ្មោះនេះតែម្តងទៅ។

លក្ខណៈពិសេសៗរបស់យើង